ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកបរិបូណ៌ សហការជាមួយកំម្លាំងចម្រុះ ចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចពាមស្ទឹង

ខេត្តកំពងឆ្នាំង៖ នៅថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២ កម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានសហការជាមួយ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ ជាមួយសហគមន៍នេសាទកំពង់ព្រះគគីរ ដឹកនាំដោយលោក ផល សុភាព អភិបាលរងស្រុក និងលោក នួន ឬទ្ធី នាយសង្កាត់រដ្ឋបាលជលផលបរិបូណ៍ ។កម្លាំងសរុបចំនួន១៣នាក់ មធ្យោបាយបាឡាស្មាច់ចំនួន០៣គ្រឿង។ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចពាមស្ទឹង ភូមិព្រែកស្ពាន ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងកិច្ចប្រតិបត្តិការខាងលើជាលទ្ធផលបង្ក្រាបបាន៖
-រុះរើរបាំងសាច់អួនក្រឡាញឹក ចំនួន០៥កន្លែង ប្រវែង៥០០ម៉ែត្រ។
-លបលូស្បៃមុង ចំនួន០៥គ្រឿង។
-បង្គោល ចំនួន៤០០ដើម។
-លែងត្រីចម្រុះ ចំនួន១០គីឡូក្រាម។
-សម្ភារៈ ឧបករណ៍ បំផ្លាញចោលនៅនឹងកន្លែង ៕