ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម កែវ តារាពង្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម​ អញ្ជើញជួបសំណេះសំណាលជាមួយ ឯកឧត្តម អភិបាលរងខេត្តព្រះសីហនុ ស្តីពី តួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម​

ព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារមុខព្រួញទី៥ របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដឹកនាំដោយ ឯកឧត្តម កែវ តារាពង្ស អនុប្រធាន គ.ជ.ប.ទ បានជួបសំណេះសំណាលជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ស្តីពី តួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងការចុះទស្សនកិច្ចត្រួតពិនិត្យពន្ធនាគារ និងកន្លែងដកហូតសេរីភាព មានដូចជា ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ។ បន្ទាប់មកក្រុមការងារបានបន្តចុះទស្សនកិច្ចត្រួតពិនិត្យ និងសម្ភាស ជាមួយមន្រ្តីអនុរក្ស ចំនួន ៤នាក់ និងជនជាប់ឃុំជាបុរស និងស្រ្តី ចំនួន ៧នាក់ នៅពន្ធនាគារខេត្តព្រះសីហនុ។