ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងរដ្ឋបាលជលផល ចុះបង្ក្រាបបទល្មើសនេសាទ នៅឃុំកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច សហការជាមួយសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ចុះបង្ក្រាបបទល្មើសនេសាទនៅឃុំកំពង់ត្រឡាច កម្លាំងរួម ចំនួន០៦នាក់។
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការខាងលើ ៖ ១- រុះរើ
របាំងស្បៃមុង ចំនួន០៦កន្លែង ប្រវែង១២០ម៉ែត្រ
២-លូស្បៃមុង ចំនួន០៦គ្រឿង ៣-បង្គោល ចំនួន៩០ដើម ៤-ប្រលែងត្រីចម្រុះ ចំនួន១០ គីឡូក្រាមចូលក្នុងទន្លេវិញ។
វត្ថុតាង ឧបករណ៍ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ៕