ព័ត៌មានក្នុងប្រទេស

វគ្គផ្សព្វផ្សាយ ស្តីពីគោលការណ៍គ្រឹះរបស់ចលនា កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ ដល់បណ្តាក្រុមហ៊ុន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងខេត្តកោះកុង

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃចន្ទ ១០ រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២២ខែសីហា ឆ្នាំ២០២២នៅសាលប្រជុំសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង  បានអញ្ជើញជាគណៈអធិបតី បើកវគ្គផ្សព្វផ្សាយ ស្តីពីគោលការណ៍គ្រឹះរបស់ចលនា កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ ដល់ដល់បណ្តាក្រុមហ៊ុនធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងខេត្តកោះកុង ដែលមានការចូលរួមពីមន្ត្រីជំនាញសាខា និងអ្នកចូលរួមសរុបចំនួន ២៨នាក់។ កម្មវិធីផ្សព្វផ្សាយតាមរបៀបវារៈ៖     

ព្រះរាជក្រឹត្យ ស្តីពីការទទួលស្គាល់ កក្រក

ព្រះរាជក្រឹត្យ ស្តីពីការប្រើប្រាស់ និងការពារបដិរូប កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ប្រវត្តិរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

សមាសភាគ និងបេសកកម្មរបស់ចលនា

លក្ខណៈវិនិច្ឆ័យ១០យ៉ាង នៃការទទួលស្គាល់សមាគមជាតិ

គោលការណ៍គ្រឹះ ៧ប្រការ របស់ចលនា

បដិរូប កាកបាទក្រហម អឌ្ឍចន្ទក្រហម និងគ្រីស្តាល់ក្រហម

មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ