ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៩:២០ នាទី មានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ភូមិសិត្បូ សង្កាត់សិត្បូ  ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ហ៊ុន វិឆ័យ  ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិ លេខ៦  ឃុំ ត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល មុខរបរបើកឡានអោយក្រុមហ៊ុន (ឃាត់ខ្លួន)

វត្ថុតាងចាប់យករួមមាន៖

ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់។

ម៉ូតូម៉ាក់ Honda  ពណ៍ ខ្មៅ ស្លាកលេខ 1AA-5541  ចំនួន ០១ គ្រឿង

ទូរស័ព្ទម៉ាក់ Iphone 7 ពណ៍ទឹកមាស ចំនួន ០១ គ្រឿង

  មុនពេលកើតហេតុ មានប្រជាពលរដ្ឋល្អបានរាយការណ៍ជូនសមត្ថកិច្ចថា មានម៉ូតូមួយគ្រឿងម៉ាក់ Honda ពណ៍ ខ្មៅ ស្លាក់លេខ1AA-5541 មានរក្សាទុកនូវសារធាតុញៀនពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចេញល្បាតតាមរកម៉ូតូដែលកំពុងជិះចូលទៅក្នុងផ្ទះជួលឃើញ ទើបកម្លាំងយើងធ្វើកាឃាត់ ហើយធ្វើការត្រួតពិនិត្យរកឃើញ ម្សៅក្រាម ថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៥កញ្ចប់ ដែលបិទស្តុត ជាប់កាត់តាប៊ូ ខាងក្រោយ ទើបឃាត់ខ្លួនរួចលោកមេប៉ុស្តិ៍រាយការណ៍ជួនលោកអធិការនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំនៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ មិនព្រមឆ្លើយសារភាពថាម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់នោះជារបស់ខ្លួនទេ

តែជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថាម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់នោះពិតជាសមត្ថកិច្ចឆែករកឃើញនៅបិទស្កុតជាប់ក្នុងកាត់តាប៊ូម៉ូតូរបស់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។