ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែបន្ត

ខេត្តកំពង់ចាម៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែបន្ត ក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពី ៖

លោកស្នងការរងទទួលដឹកនាំការិយាល័យនគរបាលសណ្ដាប់ធ្នាប់ លោកនាយ នាយរងការិយាល័យនគរបាលចំណុះផែន លោកអធិការរងទទួលការងារសណ្ដាប់ធ្នាប់ចរាចរណ៍ ក្រុង ស្រុកទាំង ១០ ។

ក្នុងកិច្ចប្រជុំនេះ ផ្តោតលើការត្រួតពិនិត្យសកម្មភាពការងារនិងលទ្ធផលការងារអនុវត្តបានក្នុងខែកន្លងមក ការដោះស្រាយបញ្ហាប្រឈម បញ្ហាកកស្ទះចរាចរណ៍នានា និងស្តាប់សេចក្តីរាយការណ៍ផ្សេងៗ ពីបណ្តា ក្រុង ស្រុក ការចូលរួមពិគ្រោះ ដោះស្រាយបញ្ហាប្រឈម ជូនក្រុង ស្រុក និងលើកទិសដៅសកម្មភាពការងារសម្រាប់ខែបន្តខាងមុខ ៖
១-ល្បាតចល័ត បង្ការទប់ស្កាត់គ្រោះថ្នាក់ តំបន់ប្រឈម តំបន់កកស្ទះចរាចរណ៍ លើក្រុង ស្រុក ទាំង១០
២-ពិនិត្យបណ្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ បន្តដោះស្រាយបញ្ហាប្រឈម លើដងផ្លូវ បញ្ហាការកកស្ទះចរាចរណ៍ ការកកស្ទះ សណ្តាប់ធ្នាប់តាមដងផ្លូវ ពិសេសការគ្រប់គ្រង ចំណតដើមទី ចំណតរថយន្តដែលកកស្ទះតាមដងផ្លូវ និងតាមប្រជុំជនផ្សារ
៣-បញ្ហាការងារផ្សេងៗ ៕