ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំត្រួតពិនិត្យជុំរុញការងារផ្ដល់ឯកសារស្ថិតិ ផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក អេង ណាក់ ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម ជាតំណាង លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះទៅប្រជុំនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ។

ដើម្បីត្រួតពិនិត្យជុំរុញការងារផ្ដល់ឯកសារស្ថិតិ ផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាមួយចំនួន។

ពិធីនេះដែលមានការចូលរួមពី លោកស្រីអភិបាលរងស្រុក ទទួលស្ថិតិអត្រានុកូលដ្ឋាន កម្លាំងជំនាញអធិការនគរបាលក្រុង លោកនាយប៉ុស្តិ៍ លោកមេឃុំ ស្មៀនឃុំ សរុបចំនួន២៦នាក់ ៕