ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញពិធីបិទវគ្គបណ្ដុះបណ្ដាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៤ និងវគ្គបណ្ដុះបណ្ដាលជំនាញបើកបររថយន្ត ជំនាន់ទី៣

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៤ និងវគ្គបណ្ដុះបណ្ដាលជំនាញបើកបររថយន្ត ជំនាន់ទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនេះក៏មានការបង្ហាញពីការហ្វឹកហាត់របស់កងរាជអាវុធហត្ថ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជួយសង្គ្រោះជនរងគ្រោះដោយគ្រោះមហន្តរាយ។

ក្នុងឱកាសនោះដែរ ក៍មានពិធីបំពាក់ឋានន្តរស័ក្តិជូននាយទាហានរងនៃកងរាជអាវុធហត្ថផងដែរ ៕