ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលរាជធានីភ្នំពេញជាច្រើននាក់ បានដាក់ពង្រាយពង្រឹងការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ ជូនដល់គណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញជាច្រើននាក់ដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក​ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តតាមផែនការការពារសន្តិសុខ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង៥ព្រឹកទាបភ្លឺរហូតដល់ល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ គេឃើញបានបន្តបំពេញភារកិច្ចដាក់ពង្រាយពង្រឹងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹងនៅគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បីនាំមកនូវសុខសុវត្ថិភាពគ្រប់គ្រាន់ ជូនដល់គណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងរាជធានីភ្នំពេញខណៈដែលកិច្ចប្រជុំនេះបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា និងគ្រោងបញ្ចប់កិច្ចប្រជុំនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងកិច្ចការងារការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងកិច្ចប្រជុំនេះផងដែរ គេឃើញកម្លាំងនគរបាលរាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប គោរពអនុវត្តតាមបទបញ្ជាយ៉ាម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យបានការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងនាំមកនូវបរិយាកាសល្អសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះជាមួយនោះកម្លាំងនគរបាលរាជធានីភ្នំពេញគេឃើញបានសហការជាមួយកម្លាំងពាក់ព័ន្ធប្រើប្រាស់កម្លាំងល្បាតត្រួតពិនិត្យ  កម្លាំងការពារតាមគោលដៅសំខាន់ៗ និងកម្លាំងប្រចាំបញ្ជាអន្តរាគមន៍ ដើម្បីត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើក្នុងការចេញដោះស្រាយសភាពការណ៍ផ្សេង បើក្នុងករណីកើតឡើងនូវហេតុការណ៍អ្វីមួយនោះ។

សូមបញ្ជាក់ថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ហើយ  សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុនសែនដែលជាប្រធានអាស៊ាន ដឹកនាំកិច្ចប្រជុំ គឺដើម្បីដោះស្រាយប្រឈមបញ្ហានានារបស់ អាស៊ាននិងបញ្ហាវិបត្តិផ្សេងៗនៅលើពិភពលោកកំពុងកើតមានឡើង ពីព្រោះថា  កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានធ្វើក្នុងរាជធានី ភ្នំពេញនាពេលនេះ ត្រូវគេចាត់ទុកថាជាកិច្ចប្រជុំដែលមានសារៈសំខាន់ពាក់ព័ន្ធនឹងវាសនា របស់ពិភពលោកដោយសារតែបណ្តារដ្ឋមន្ត្រីសំខាន់ៗជាគន្លឹះនៃបញ្ហាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផងដែរដូចជារដ្ឋមន្ត្រី ការបរ ទេសអាមេរិក, រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី, រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី, រដ្ឋមន្ត្រីការបរទេសជប៉ុន, រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និង បណ្តារដ្ឋមន្ត្រីការបរទេសមួយចំនួនថែមទៀត ត្រូវធ្វើកិច្ចពិភាក្សាដើម្បីបន្ធូរបន្ថយស្ថានភាព តានតឹងនិងការរកវិធីដោះស្រាយជុំវិញបញ្ហាជាប់គាំងនៃវិបត្តិ