លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈវីដេអូរ(Zoom Meeting) ស្តីពីការផ្សព្វផ្សាយបទបញ្ជាលេខៈ ០១.ប.ប.ជ.របស់រាជរដ្ឋាភិបាលកម្ពុជា
ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ៍ ៥កើត ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំ” តាមរយៈវីដេអូរ(Zoom Meeting) ស្តីពីការផ្សព្វផ្សាយបទបញ្ជាលេខៈ ០១.ប.ប.ជ.របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីៈ លោកឧត្តមសេនីយ៍ត្រី លោកវរសេនីយ៍ឯក ជាស្នងការរងលោកនាយការិយាល័យជំនាញពាក់ព័ន្ធផងដែរ៕