ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារត្រួតពិនិត្យតាមដានដំណើរការសាងសង់អគារធ្វើការងារថ្មីកម្ពស់ពីរជាន់របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ៍ ៥កើត ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារត្រួតពិនិត្យតាមដានដំណើរការសាងសង់អគារធ្វើការងារថ្មីកម្ពស់ពីរជាន់របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ

ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី លោកវរសេនីយ៍ឯក ជាស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធរួចមកលោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តដំណើរពិនិត្យទីតាំងជាក់ស្តែងដែលត្រូវធ្វើការសាងសង់នៅពេលខាងមុខនេះផងដែរ៕