ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ក្រុង​តាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល​៖ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ មានករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្លូវបេតុង ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ អុល អាង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១២កញ្ចប់។
-ទូរស័ព្ទដៃម៉ាក OPPO ពណ៍ខៀវ ចំនួន ០១ គ្រឿង។
-កាបូបដៃចំនួន ០១
-ថង់វិចខ្ចប់មួយចំនួនទៀត។

មុនពេលកើតហេតុកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកហូរ បានចេញល្បាត ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ ០១ នាក់ កំពុងដើរម្នាក់ឯង ដោយមានការសង្ស័យ ក៏ ឃាត់សួរនាំឆែកឆេរ រកឃើញថ្នាំគ្រឿងញៀន ចំនួន ១២ កញ្ចប់ ធំល្មម ០៥ កញ្ចប់ និង តូច ០៧កញ្ចប់ ដែលជនសង្ស័យបាន ដាក់ថ្នាំញៀន ក្នុងកាបូបដៃ ថ្ពក់ចង្កេះខោខៅប៊យ ខាងស្តាំ ហើយ លោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោក អធិការ នាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យម្នាក់នេះ បានឆ្លើយសារភាពថា គ្រឿងញៀនចំនួន ១២កញ្ចប់នេះ ជារបស់ខ្លួន ពិតប្រាកដមែន ហើយទិញពីមនុស្សម្នាក់ឈ្មោះ រទ្ធី ទ្រី ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ រស់នៅភូមិមិនស្គាល់ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងតម្លៃ ៥០០.០០០រៀល (ហាសិបម៉ឺនរៀល) ពិតប្រាកដមែន ។
បច្ចុប្បន្ន​ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។