ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលនៃខេត្តបាត់ដំបងប្រចាំការណ៍ និងចេញល្បាតតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន

ខេត្តបាត់ដំបង៖ ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក .. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ ប្រចាំការណ៍ និង ចេញល្បាតតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបង្ការទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។