ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ ស្នងការរងផែនការងារធនធានមនុស្ស អញ្ជើញសួរសុខទុក្ខដល់មន្ត្រីនគរបាលចំនួន០៣នាក់ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន

ខេត្តកំពង់ឆ្នាំង៖ រសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ២០២២ លោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង អញ្ជើញសួរសុខទុក្ខដល់មន្ត្រីនគរបាលចំនួន០៣នាក់ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។ ១/លោកវរសេនីយ៍ទោ ទួន សាត នាយរង ការិយាល័យភស្តុភារនិងហិរញ្ញវត្ថុ ២/លោកអនុសេនីយ៍ឯក ជួង សុជាតិ នាយផ្នែកការិយាល័យបណ្តុះបណ្តាល ៣/លោកអនុសេនីយ៍ឯក សៅ សោភ័ណ្ឌ នាយផ្នែកការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ និងបាននាំយកថវិកាប្រគល់ជូនក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ដើម្បីជាការជួយសម្រាលក្នុងការព្យាបាលជម្ងឺផងដែរ ៕