ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអន្តរាគមន៍ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចេញល្បាតចល័តតាមគោលដៅងាយរងគ្រោះ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន

ខេត្តកំពង់ចាម៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត អំពីការអនុវត្តវិធានការជំនាញ វិធានការរដ្ឋបាលនៅពេលយប់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវ:ជានគរបាល និងទៅតាមបច្ចេកទេសការងារ នៅយប់ថ្ងៃអង្គារ ១៣ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍ពិសេសរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ឯម វឌ្ឃនា អធិការនគរបាលស្រុកស្ទឹងត្រង់ បានចេញល្បាតចល័តក្នុងភូមិសាស្ត្រងាយរងគ្រោះ ត្រួតពិនិត្យ និងឆែកឆេររកអាវុធគ្រឿងផ្ទុះ និងធ្វើរដ្ឋបាលចំហរ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងកាត់បន្ថយបទល្មើសនានាក្នុងមូលដ្ឋានក្រុងកំពង់ចាម ។

ឆ្លៀតក្នុងពេលបំពេញបេសកកម្មការងារ លោកអធិការ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះថែរក្សាទ្រព្យសម្បត្តិ រួមទាំងរបស់របរមានតម្លៃផ្សេងទៀត ជៀសវាងការបាត់បង់ខូចខាតដោយប្រការណាមួយ ឬមកពីការធ្វេសប្រហែសរបស់ខ្លួននោះឡើយ ៕