ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្រុមការងារទី២ របស់នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យការងារនៅសាលាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារទី២ របស់នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយក្រុមការងារស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ផាន់ សុផេង អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍ និងជាប្រធានក្រុមការងារ ជួបសិក្សាស្រាវជ្រាវស្វែងយល់ ដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយមានសមាសភាពចូលរួម លោកនាយ.នាយរងប៉ុស្តិ៍ និងមន្ត្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេឃុំ ក្រុមប្រឹក្សា ស្មៀន មេភូមិ និងប្រធានក្រុមប្រការពារ  សរុបទាំងអស់ចំនួន ៦៣ នាក់ស្រី ចំនួន០២នាក់