ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី ចេញល្បាតនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងសន្ទុះ និងមេទឹកទំនប់តាកុយ ក្នុងស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ កក្កដាឆ្នាំ ២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី ចេញល្បាតនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងសន្ទុះ ភូមិកោះធំ និងចំណុចមេទឹកទំនប់តាកុយ ភូមិព្រៃគ្រីត្បូង ស្ថិតនៅក្នុងភូមិសាស្រ្តឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្នុងកិច្ចប្រតិបត្តិការខាងលើដកហូតបង្ក្រាបបាន៖ របាំងសាច់អួនប្រវែង១២៥០ម៉ែត្រ,លបលូស្បៃមុង ចំនួន២៤គ្រឿង,បង្គោលចំនួន៣៧០ដេីម
,សម្ភារៈ ឧបករណ៍ ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង ៕