ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ ស្នងការ​រង បានដឹកនាំក្រុមការងារចុះ​មក​សួរសុខទុក្ខ​ លោកវរសេនីយ៍ទោ គឹម សំរ៉ុង នាយរងការិយាល័យផ្សព្វផ្សាយអប់រំ ដែលជួយគ្រោះថ្នាក់ចរាចរណ៍

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ៧រោច ខែអាសាឍ​ ឆ្នាំ​ខា​ល ចត្វា​ស័ក​ ព​.​ស​២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែកក្កដា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ ស្នងការ​រងទទួល​ផែនការងារ​ធនធានមនុស្ស ជាតំណាង​ដ៏ខ្ពង់ខ្ពស់ លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះ​មក​សួរសុខទុក្ខ​
លោកវរសេនីយ៍ទោ គឹម សំរ៉ុង នាយរងការិយាល័យផ្សព្វផ្សាយអប់រំ ដែលជួយគ្រោះថ្នាក់ចរាចរណ៍ (ឆ្កែរត់ចូលម៉ូតូ) ពេលដែលទៅបំពេញការងារនៅស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។​

​ក្នុង​ឱកាស​នោះ​ដែរ​ លោកស្នងការ​រង​ ក៏​បាន​ពាំនាំ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ និងការផ្ដាំផ្ញើរបស់លោកផ្ទាល់ ជូនពរ​សូម​អោយ​មាន​សុខភាព​ល្អ​ និង​ឆាប់​ជា​សះស្បើយ​ពីជំងឺ​ និងបាននាំយកថវិកា​ មួយ​ចំនួន​ដែលបានមកពីការចូលរួមរបស់កងកម្លាំងទូទាំងខេត្តទៅឧបត្ថម្ភ ដើម្បីជាការជួយសម្រាលក្នុងការព្យាបាលជំងឺផង​ដែរ​ ៕