ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រគល់ប្រាក់សមាគមមិត្តនគរបាលជាតិកម្ពុជា( ស.ម.ន) ជូនគ្រួសារសពចំនួន០៩គ្រួសារ

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រគល់ប្រាក់សមាគមមិត្តនគរបាលជាតិកម្ពុជា( ស.ម.ន) ចំនួន ៥៤.០០០.០០០៛ (ហាសិបបួនលានរៀលគត់) ជូនគ្រួសារសពចំនួន០៩គ្រួសារ រួមមាន ៖

១-ប្រគល់ជូនលោកស្រី សុភ័ព ស៊ុឆាដា ត្រូវជាកូនបង្កើតរបស់សពលោកអនុសេនីយ៍ទោ រស់ សុភ័ព មន្ត្រីនគរបាលចូលនិវត្តន៍មរណៈ នូវទឹកប្រាក់ចំនួន ៦.០០០.០០០រៀល ។

២-ប្រគល់ជូនលោកស្រី ផេង គន្ធា ត្រូវជាប្រពន្ធរបស់សពលោកវរសេនីយ៍ត្រី ទឹម សុធា មន្ត្រីនគរបាលពលី នូវទឹកប្រាក់ចំនួន ៦.០០០.០០០រៀល ។

៣-ប្រគល់ជូនលោកស្រី ហេង ណាវី ត្រូវជាម្តាយបង្កើតរបស់សពលោកស្រីអនុសេនីយ៍ឯក ជាវ សុខគ័ង មន្ត្រីនគរបាលមរណៈ នូវទឹកប្រាក់ចំនួន ៦.០០០.០០០រៀល ។

៤-ប្រគល់ជូនលោកស្រី អ៊ុច រ៉ាឌី ត្រូវជាប្រពន្ធរបស់សពលោកវរសេនីយ៍ត្រី ដេន ឃីម មន្ត្រីនគរបាលពលី នូវទឹកប្រាក់ចំនួន ៦.០០០.០០០រៀល ។

៥-ប្រគល់ជូនលោកស្រី សុខ ស៊ីណា ត្រូវជាប្រពន្ធរបស់សពលោកអនុសេនីយ៍ឯក ណុប វណ្ណី មន្ត្រីនគរបាលមរណៈ នូវទឹកប្រាក់ចំនួន ៦.០០០.០០០រៀល ។

៦-ប្រគល់ជូនលោកស្រី ធូ ច័ន្ទនារី ត្រូវជាប្រពន្ធរបស់សពលោកអនុសេនីយ៍ត្រី ហួត អេង មន្ត្រីនគរបាលចូលនិវត្តន៍មរណៈ នូវទឹកប្រាក់ចំនួន ៦.០០០.០០០រៀល ។

៧-ប្រគល់ជូនលោកស្រី ថេង សុខមួយ ត្រូវជាកូនបង្កើតរបស់សពលោកអនុសេនីយ៍ឯក ម៉ៅ ហួត មន្ត្រីនគរបាលចូលនិវត្តន៍មរណៈ នូវទឹកប្រាក់ចំនួន ៦.០០០.០០០រៀល ។

៨-ប្រគល់ជូនលោកស្រី ម៉ូវ ស៊ីណែត ត្រូវជាប្រពន្ធរបស់សពលោកអនុសេនីយ៍ឯក អ៊ុន ច័ន្ទតារា មន្ត្រីនគរបាលពលី នូវទឹកប្រាក់ចំនួន ៦.០០០.០០០រៀល ។

៩-ប្រគល់ជូនលោកស្រី ថន ប៊ុនថាត ត្រូវជាកូនបង្កើតរបស់សពលោកអនុសេនីយ៍ឯក ច្រឹក ធឿន មន្ត្រីនគរបាលចូលនិវត្តន៍មរណៈ នូវទឹកប្រាក់ចំនួន ៦.០០០.០០០រៀល ។