ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ចូលរួមពិធីប្រកាសតែងតាំងប្រធានមន្ទីសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តប៉ៃលិន

ប៉ៃលិន៖ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃសុក្រ១០កេីត ខែអាសាឍ ឆ្នាំខាល ចត្វាសក ពស២៥៦៦ ត្រូវនិងថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២២ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានចាត់ឲ្យ លោកអនុសេនីយ៍ឯកអង់ ចន្ធី ឋានៈអធិការងចូលរួមពិធីប្រកាសតែងតាំងប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនក្រោមអធិបតីភាពឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោក គោស៉ុំ ប៊ុនសឿត និងមានការអញ្ជើញចូលរួមពី ឯកឧត្តមព្រះរាជអាជ្ញា លោកស្នងការរង លោកមេបញ្ជាការរង លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកប្រធានក្រុមបឹក្សាក្រុង/ស្រុក លោកអភិបាលរងក្រុង /ស្រុក លោក មេឃុំ/សង្កាត់ទាំង០៨