ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យចំនួន ០២នាក់ទៅកាន់ ពន្ធនាគារ

ប៉ៃលិន៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២  កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០២នាក់ស្រី០១នាក់ ព្រមទាំងវត្ថុតាងដកហូត បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន ក្នុងករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅចំណុចមាត់ស្ទឹងតារាបស្ថិតនៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន

លុះមកដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១២និង៤០នាទី ត្រូវបានលោក ប៊ិន សក្កា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន មានឈ្មោះដូចខាងក្រោម៖

ឈ្មោះ រួម វឿន  ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន។(ចោទពីបទជួញដូរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)

ឈ្មោះ ឌឿន សុខចន្ទរដ្ឋា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន។(ចោទពីបទជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)

ក្រោយពីមានចំណាត់ការរបស់ឯកឧត្តម ព្រះរាជអាជ្ញា និងលោកចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យទាំង០២នាក់ខាងលេីបច្ចុប្បន្ន កម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើមកដាក់ពន្ធនាគារខេត្តប៉ៃលិនដោយសុវត្ថិភាព