ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកចំការលើ បានចុះការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ ជូន ឯកឧត្ដម អភិបាលខេត្ត និងសហការី អញ្ជើញចូលរួមក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំការអណ្តូង ស្រុកចំការលើ

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា  ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានដឹកនាំកម្លាំងជំនាញការពារសន្តិសុខសុវត្ថិភាព និងរៀបចំសម្រួលចរាចរណ៍ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលាឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម សមាសភាពចូលរួមមាន៖​ នាយរដ្ឋបាលសាលាខេត្តលោកស្នងការរង ប្រធានក្រុមប្រឹក្សាស្រុក អភិបាល នៃគណៈអភិបាលស្រុក និងលោកអភិបាលរងស្រុក  ការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ លោកមេឃុំ ក្រុមប្រឹក្សាឃុំជំទប់ មេភូមិអនុភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលនិងប្រជាការពារ សរុបចំនួន ១២៣នាក់ ស្រី ៦៥នាក់ ៕