ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគ​រ​បាល​ខេត្ត​កំពង់​ស្ពឺ​ អញ្ជើញ​ជាអធិបតី​ក្នុងពិធី​សម្ពោ​ធ​អគារ​សេនាធិការ​ នៃអធិការដ្ឋាន​នគរបាល​ស្រុកសំរោងទង

កំពង់ស្ពឺ នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង បានរៀបចំកម្មវិធីសម្ពោធនិងដាក់ឱ្យប្រេីប្រាស់អគារសេនាធិការមួយខ្នងដែលទេីបនិងសម្រេចកសាងក្នុងឆ្នាំ២០២២ក្រោមកិច្ចចង្អុលណែនាំផ្ដួចផ្ដេីមប្រកបដោយទស្សនៈឈ្វេងយល់អំពីសំណាក់លោកឧត្ដមសេនីយ៍ទោសមសាមួនស្នងកានគរបាលខេត្តកំពង់ស្ពឺបានដំណេីរការរៀបចំសាអគារមួយដែលមានបន្ទប់ប្រជុំបន្ទប់បំពេញ ការងារបន្ទប់រង់ចាំនិងបន្ទប់មួយចំនួនទៀតក្នុងការបម្រេីអោយការងារប្រចាំថៃ្ងក្នុងអង្គភាពនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង 

ដោយបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនៅនៅព្រឹកថៃ្ងចន្ទ ៤កេីតខែអាសាឍ ឆ្នាំខាលចត្វាស័ក.២៥៦៦ត្រូវនឹងថ្ងៃទីទ០៤ ខែកក្តដា ឆ្នាំ២០២២លោឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្តកំពង់ស្ពឺរួមជាមួយលោកក្រុមប្រឹក្សាស្រុក លោកអភិបារង នៃគណៈអភិបាលស្រុកសំរោងទង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអោយប្រេីប្រាស់អគារសេនាធិការមួយខ្នងនាឱកាសនេះមានការញ្ញេីញចូលរួមពីសំណាក់អស់លោកលោកស្រីស្នងការរងលោកនាយការិយាល័យជំនាញខេត្តកំពង់ស្ពឺលោកអធិការក្រុងស្រុកទាំង៨និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលនិងអស់លោកមន្រ្ដីតាមឋានានូក្រមជាច្រេីនរូបទៀត

មានប្រសាសន៍ក្នុងពិធីលោកឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្តបានថ្លែងការកោតរសេីរចំពោះការខិតខំប្រឹងប្រែងរបស់លោកអធិការនគរបាលស្រុកសំរោងទង និងកងកម្លាំងក្រោមឱវាដែលបានលះបង់កំលាំងកាយចិត្ដក្នុងបុព្វហេតុការពាររក្សាសន្ដិសុខសណ្ដាប់ធ្នាប់នៅក្នុងកិច្ចការជាច្រេីនទៀតរួមទាំងការកសាងអង្គភាពជំរុំជម្រកកន្លែងធ្វេីការដេីម្បីបម្រេីកិច្ចការជាមូលដ្ឋានជូនប្រជាពលរដ្ឋនិងរួមចំណែកក្នុងកិច្ចការសង្គមជាតិ

ក្នុងឱកាសនៃការចូលរួមដាក់អោយដំណេីរការអគារសេនាធិការលោកស្នងការបានធ្វេីការឧបត្ថម្ភបន្ថែមជូនដល់អធិការដ្ឋាននូវថវិកាសម្ភារៈសុីម៉ង់ដេីម្បីមានលទ្ធភាពបន្ដកសាងរបងទីធ្លាបរិវេណអធិការដ្ឋានគរបាលសស្រុកសំរោងទង តាមតម្រូវការជាក់ស្ដែងរួមចំណែកការឧបត្ថម្ភនេះផងដែរលោកលោកស្រីស្នងការរងសម្បុរជនមួយចំនួនបានរួមចំណែកក្នុងការឧបត្ថម្ភនេះផងដែរ៕