ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរង និងជាប្រធានវេនប្រចាំបញ្ជាក្រុម៤ បានដឹកនាំប្រជុំជួរ គោរពទង់ជាតិ ត្រួតពិនិត្យកម្លាំង ដើម្បីចេញអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើងក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

កំពង់ចាម ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងជាប្រធានវេនប្រចាំបញ្ជាក្រុម៤ បានដឹកនាំកម្លាំងប្រជុំជួរ គោរពទង់ជាតិ ត្រួតពិនិត្យកម្លាំង សម្ភារៈបច្ចេកទេស និងមធ្យោបាយ ដើម្បីត្រៀមចេញអន្តរាគមន៍នៅពេលមានសភាពការណ៍កើតឡើង ធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយធ្វើការណែនាំ និងពង្រឹងវិន័យកងជួរ ហាមបាត់មុខជាដាច់ខាត ជាពិសេសត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវវិន័យ ០០៦ ប.ប.ជ របស់កងកម្លាំងនគរបាលជាតិ ។

ជាមួយគ្នានេះផងដែរ លោកប្រធានវេន ក៏បានណែនាំដល់កម្លាំងទាំងអស់ត្រូវឈ្លាសវៃ ក្តាប់សភាពការណ៍សន្តិសុខឲ្យបានណែន និងត្រូវរាយការណ៍មកថ្នាក់ដឹកនាំតាមឋានានុក្រម នៅពេលមានហេតុការណ៍កើតឡើង ៕