ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានដាក់​បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ប៉ុស្តិ៍ នគរបាលរដ្ឋបាល និងអធិការដ្ឋា​ននគរបាលទាំង១១ស្រុក/ ក្រុង

ខេត្ត​កណ្ដាល​៖លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានដាក់​បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋា​ននគរបាលទាំង១១ស្រុក/ ក្រុង ត្រូវតែបម្រើសេវាចាំបាច់ និងសេវាតម្រូវការជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ​និងអត្តសញ្ញាណប័ណ្ណអោយ​បានលឿននិងឆាប់រហ័សបំផុតជូនពួកគាត់។​

ក្នុងករណីដែលមានការយឺតយ៉ាវក្នុងការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ សូមទំនាក់ទំនងមកាន់លេខ​0977780001។