ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអន្តរាគមន៍ពិសេសខេត្តកំពង់ចាម បានចុះល្បាតចល័តក្នុងភូមិសាស្ត្រងាយរងគ្រោះ និងតំបន់ដែលមានបងប្អូនមកលេងកម្សាន្តនៅពេលរាត្រី

កំពង់ចាម ៖​ ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើសនានានៅក្នុងភូមិសាស្ត្ត្ត្រស្រុកស្ទឹងត្រង់ នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ កម្លាំងកងអន្តរាគមន៍ពិសេសខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ រាជ ស៊ីដែន នាយរងការិយាល័យ ចុះល្បាតចល័តតាមគោលដៅដាច់ស្រយាល និងងាយរងគ្រោះ ធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ ព្រមទាំងណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ និងរបស់របរមានតម្លៃនានាឲ្យបានគត់មត់មុននឹងចូលសម្រាក ។

មិនថាក្តៅត្រជាក់ភ្លៀងផ្គរយ៉ាងនោះទេ ក៏សមត្ថកិច្ចយើងនៅតែបំពេញភារកិច្ចការងារការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរជានិច្ច ៕