ព័ត៌មានក្នុងប្រទេស

ទូរហ្គេមដែលបានចាប់បង្ក្រាបក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ មានចំនួន១៦៣គ្រឿងត្រូវបានដុះកំទិចចោល

ខេត្តព្រះសីហនុ៖ នៅថ្ងៃចន្ទ ៦ រោច ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២​ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាន​នគរបាលក្រុងព្រះសីហនុ បានធ្វើការដុតកំទិចចោលនូវទូរហ្គេមអេឡិចត្រូនិច ដែលបានចាប់បង្ក្រាបក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ចំនួន១០ទីតាំងមានទូរហ្គេមអេឡិចត្រូនិចមានដូចជា តុហ្គេមបាញ់ត្រីចំនួន៤៥គ្រឿង ទូរហ្គេមផ្សេងទៀតចំនួន១១៨គ្រឿង សរុបរួមមានចំនួន១៦៣គ្រឿង ៕