ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ជួបប្រជុំពិភាក្សាទ្វេភាគីជាមួយតម្រួតព្រំដែនថៃ ក្នុងភូមិសាស្ត្រ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១៣និង៣០នាទី នាថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនភ្នំព្រឹក ចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក មួន-លន (នាយប៉ុស្តិ៍ស្តីទី) សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី៣, វរសេនាតូចលេខ១ ចំនួន៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ន-ម៉ុន (មេបញ្ជាការការកងអនុសេនាធំ) បានជួបពិភាក្សាជាមួយភាគីតម្រួតព្រំដែនថៃ ចំនួន៩នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក សាធីត-សាងណាណក (មេបញ្ជាការរងកងអនុសេនាធំលេខ១២៧)។

ក្នុងកិច្ចពិភាក្សានេះដែរ ក៏មានរបុំបវារៈដូចខាងក្រោម÷
១-ភាគីថៃ បានស្នើសុំភាគីកម្ពុជា ឲ្យជួយទប់ស្កាត់ប្រជាពលរដ្ឋលួចជីកមាស, លួចកាត់ឈើខុសច្បាប់ក្នុងទឹកដីថៃបន្តទៀត។
២-ភាគីកម្ពុជា បានស្នើទៅភាគីថៃថា បើចាប់ប្រជាពលរដ្ឋខ្មែរឆ្លងខុសច្បាប់បានសុំជួយផ្តល់ដំណឹងផង និងសុំកុំវាយធ្វើបាប។
៣-ភាគីទាំងពីរស្នើសុំឲ្យបន្តការទំនាក់ទំនងគ្នាទៅវិញទៅមកឲ្យកាន់តែល្អថែមទៀត។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាលើរបៀបវារៈខាងលេី ហេីយជំនួបពិភាក្សានេះ ធ្វើនៅចំណុចភូមិសាស្ត្រ ភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។