ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីរក្សាទុក ដឹកជញ្ជួន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ករណី ស្ថិតនៅភូមិសាស្រ្តស្រុករវៀង និងស្រុកត្បែងមានជ័យ

រះវិហារ៖ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ០៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន បានបង្រ្កាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្នុងព្រៃអូរក្លង់ស្ថិតក្នុងភូមិដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ

   ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣ នាក់៖

   /ឈ្មោះ អៀម ចិន្តា ហៅ សរ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀងខេត្តព្រះវិហារ

   /ឈ្មោះ ជាតិ ជា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ

    /ឈ្មោះ សាន ស៊ាង ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែនខេត្តព្រះវិហារ

             វត្ថុតាងចាប់យករួមមាន៖

/ក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០២ កញ្ចប់ ស្មើនឹងទម្ងន់ ,៤៦ ក្រាម (មួយក្បៀសសែសិបប្រាំមួយក្រាម)

/ទូរស័ព្ទចំនួន ០២ គ្រឿង

/ឧបករណ៍ឆក់ត្រីចំនួន ០១ អាគុយចំនួន ០១

/សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន

ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០០ និង ៤០ នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ បានបង្រ្កាបករណីរក្សាទុកដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចស្ពានពោធិ៍ខឿនស្ថិតក្នុងភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

    ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់៖

   /ឈ្មោះ តាន់ គឹមឈួយ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែនខេត្តព្រះវិហារ

    /ឈ្មោះ តាន់ សំណាង ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទឹកលិច ឃុំតស៊ូ ស្រុកជ័យសែនខេត្តព្រះវិហារ

            វត្ថុតាងចាប់យករួមមាន៖

/ក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៦ កញ្ចប់ ស្មើនឹងទម្ងន់ ១៤១,០១ ក្រាម (មួយរយសែសិបមួយក្បៀសសូន្យមួយក្រាម)

/ម៉ូតូចំនួន ០២ គ្រឿង

/សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន

     បច្ចុប្បន្នជនសង្ស័យចំនួន ០៥ នាក់ និងវត្ថុតាងខាងលើបានឃាត់មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ហើយសមត្ថកិច្ចជំនាញយើងកំពុងធ្វើនីតិវិធី និងកសាងសំណុំរឿង ដើម្បីចាត់ការបន្ត