ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកស្នងការរង ទទួលផែនការងារអត្តសញ្ញាណកម្ម និងស្នងការរងទទួល ផែនការងារអន្តោប្រវេសន៍ដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីស្រាវជ្រាវមានចំណាត់ការចំពោះជនបរទេសប្រើប្រាស់ឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រឺឯកសារបញ្ជាក់អត្តសញ្ញាណពលរដ្ឋខ្មែរ ខុសច្បាប់

រាជធានីភ្នំពេញ ៖ លោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម ឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា និងលោកស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីស្រាវជ្រាវនឹងមានចំណាត់ការចំពោះជនបរទេសប្រើប្រាស់ឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រឺឯកសារបញ្ជាក់អត្តសញ្ញាណពលរដ្ឋខ្មែរមិនប្រក្រតី ខុសច្បាប់ ក្រោយពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យមានការស្រាវជ្រាវចាត់វិធានការចំពោះជនបរទេសប្រើប្រាស់ឯកសារមិន

ប្រក្រតី ខុសច្បាប់ តាមរយៈមន្រ្តីនគរបាលមូលដ្ឋានខិលខូចមួយចំនួនតូច ដែលលួចលាក់ធ្វើឯកសារខុសច្បាប់ជូនដល់ជនបរទេសដែលមករស់ស្នាក់នៅខុសច្បាប់នៅក្នុង  រាជធានីភ្នំពេញេជាថ្នូរនឹងការទទួលបានថវិកាពីអំពើខុសច្បាប់ ក្រោយពីទទួលព័ត៌មានឱ្យដឹងថា គឺមានជនបរទេសមួយចំនួនបានកាន់កាប់ប្រើប្រើប្រាស់ឯកសារមិនប្រក្រតីខុសច្បាប់។

ក្នុងកិច្ចប្រជុំគេឃើញលោកឧត្តមសេនីយ៍ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មនិងលោកស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ រួមនឹងលោកនាយការិយាល័យជំនាញចំណុះផែនការងារទាំងពីរ ក៏បានជជែកពិភាក្សាពីបញ្ហាប្រឈមនិងនីតិវិធីមួយចំនួន ដើម្បីលើកយកពិភាក្សានឹងដាក់ចេញវិធានការដោះស្រាយ មុននឹងក្រុមការងារចុះអនុវត្តការងារជាក់ស្តែងលើបញ្ហាខាងលើនេះ។

សូមបញ្ជាក់ថា៖ជុំវិញបញ្ហាជនបរទេសរស់ស្នាក់នៅខុសច្បាប់នៅក្នុង រាជធានីភ្នំពេញ កាន់កាប់ប្រើប្រាស់ឯកសាររខ្មែរមិនប្រក្រតីខុសច្បាប់គឺកាលពីអំឡុងក្នុងកិច្ចប្រជុំកាលពីកន្លងទៅថ្មីៗនេះនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងនឹងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្រ្តីនគរបាលមូលដ្ឋានខិលខូច ដែលហ៊ានធ្វើឯកសារដោយខុសច្បាប់ទៅឱ្យជនបរទេស  ក្នុងនោះក៏ឱ្យមានការស្រាវជ្រាវវែកមុខចំពោះមន្រ្តីនគរបាលមូលដ្ឋានដែលប្រព្រឹត្តអំពើខុសច្បាប់ដើម្បីនាំយកមកអនុវត្តតាមវិន័យនគរបាលជាតិ បើករណីប្រព្រឹត្តខុសធ្ងន់ធ្ងរនិងចាត់វិធានការតាមផ្លូវច្បាប់ ដោយឡែកចំពោះជនបរទេសដែលរកឃើញប្រើប្រាស់ឯកសារខ្មែរមិនប្រក្រតីខុសច្បាប់ត្រូវដកហូតឯកសារទាំងនោះយកមករក្សាទុក៕