ព័ត៌មានក្នុងប្រទេស

បងប្អូនបង្កេីតផឹកស្រាស្រវឹងទាស់ពាក្យសម្តីបង្កអោយមានហឹង្សាដោយចេតនា នៅស្រុកបូទុមសាគរ

ខេត្តកោះកុងនៅថ្ងៃអង្គារ កើត ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២២វេលាម៉ោង២៣:០០នាទីមានករណីហឹង្សារដោយចេតនាប្រេីអាវុធ ដោយជនសង្ស័យឈ្មោះសែល សិលា ភេទប្រុសអាយុ៤០ឆ្នាំខ្មែរមុខរបរធ្វេីស្រែចំការ(ត្រូវជាបងបង្កេីត)បានធ្វេីសកម្មភាពយកកាំបិតខ្វាងមកកាប់ទៅឈ្មោះសែល សីហាភេទប្រុសអាយុ២៦ឆ្នាំខ្មែរមុខរបរកម្មករ(ត្រូវជាប្អូនបង្កេីត)បណ្ដាលឲរបួសជេីងស្ដាំ(ជង្គង់)មួយកន្លែងរបួសធ្ងន់នៅចំណុចក្នុងផ្ទះឱពុកនៅភូមិចម្លងគោឃុំថ្មសស្រុកបូទុមសាគរ។

មូលហេតុផឹកស្រាស្រវឹងទំនាស់ពាក្យសម្ដី។

បច្ចុប្បន្ន ករណីខាងលេីនេះយេីងធ្វេីការឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅស្នងការចាត់ការបន្ត។