ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់ដល់កម្លាំងនគរបាលស្រុកស្ទឹងត្រង់

កំពង់ចាម ៖ នៅថ្ងៃទី៣១​ ខែ​ឧសភា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ​នៅអធិការដ្ឋាន​នគរបាល​ស្រុកស្ទឹងត្រង់ លេីកិច្ចការងារបន្ទាន់ចាំបាច់មួយចំនួន ៖

-ការត្រួតពិនិត្យលេីកិច្ចការពារ​ ក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ទី៥​ ឆ្នាំ២០២២​  នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់

-ពង្រឹង​វិន័យរបស់កងកម្លាំងនគរបាលជាតិ​ និងក្រមសីលធម៌របស់​ ភ្នាក់ងារសន្តិសុខ​ ការពារការបោះឆ្នោត​ ការប្រេីប្រាស់ឯកសណ្ឋានរបស់មន្រ្តីនគរបាល​ និងប្រជាការពារ​ អំឡុងថ្ងៃបោះឆ្នោត​ 

-​ពង្រឹង​បន្ថែមអំពីតួនាទី​ភារកិច្ច​របស់មន្រ្តីនគរបាល​ ការគ្រប់គ្រងឯកសារដ្ឋបាលសំខាន់ៗ​​ ក្នុងអធិការដ្ឋាន​ ,ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់​ 

-ត្រួតពិនិត្យ​លេីការគ្រប់គ្រងសភាពការណ៍ទូទៅ និងទប់ស្កាត់​មិនឲ្យមានភាពមិនប្រក្រតីកេីតឡេីង​ បង្កឲ្យគ្មានសន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់សារធារណៈ​ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឡេីយ

-ពង្រឹង​លេីកិច្ចការងារជំនាញ​ តាមផ្នែកនីមួយៗ​ នៃអធិការដ្ឋាននគរបាលស្រុ​ក និងតាមបណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាល​ 

សមាសភាព​ចូលរួម​ លោកនាយការិយាល័យ​ ព្រហ្មទណ្ឌ​កំរិតស្រា​ល​ ,លោកនាយរងការិយាល័យ​ ចរាចរណ៍​ផ្លូវគោក​ ,​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ,លោកអធិការ​ អធិការ​រង​ លោកនាយផ្នែក​ នាយរងផ្នែក​ និង​លោកនាយ​ប៉ុស្ដិ៍​ ទាំង​១២​ចំណុះអោយ​អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់​ ៕