ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអំពេីលួច(ដែកនិងសង្កសី) ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ថ្ងៃអង្គារ១កេីត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២២មានករណីអំពេីលួច(ដែកនិងសង្កសី)នៅចំណុចដីឡូរបស់ជនរងគ្រោះ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ មាស សុខជា ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅ:ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញមុខរបរគូរប្លង់។

ជនសង្ស័យ២នាក់៖

ឈ្មោះ កៅ លេស ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករដេប៉ូអេតចាយ(ឃាត់ខ្លួន)

ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ១០ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ(គេចខ្លួន)

វត្ថុតាងចាប់យក៖

1-ម៉ូតូសណ្តាងរ៉ឺម៉កចំនួន១គ្រឿងម៉ាកWaveពណ៌ក្រហមលាយខ្មៅផ្លាកលេខភ្នំពេញ1AB.5768(របស់ជនសង្ស័យ)

2-ដែកទីបប្រវែង៣,20មចំនួន៤ដេីម។

3-ដែកទីបប្រវែង២,97មចំនួន៣ដេីម។

4-ដែកទីបប្រវែង២,២មចំនួន២ដេីម។

5-ដែកទីបប្រវែង៣,៦៦មចំនួន១៦ដេីម។

6-ដែកសង្កសីប្រវែង៤មចំនួន២សន្លឹក។

7-ដែកសង្កសីប្រវែង៥មចំនួន៦សន្លឹក។

8-កំទេចដែកសង្កសីមួយចំនួន។

9-ដែកជ្រុងទំហំ២ស.×៤សមប្រវែង២មចំនួន២ដេីម។

មុនពេលកេីតហេតុខាងលេី ក្រុមជនសង្ស័យបានបេីកម៉ូតូសណ្តោងរ៉ឺម៉កទៅធ្វេីសកម្មភាពលួចយកដែករបស់ជនរងគ្រោះដែលទុកនៅក្នុងដីឡូដែលមានរបងថ្មព័ទ្ធជុំវិញដោយផ្លោះរបងចូលទៅ ហេីយជនសង្ស័យឈ្មោះលេសនៅខាងក្រៅចាំទទួលដែកយកដាក់លេីរ៉ឺម៉ក បំរ៉ុងបេីកចេញ តែត្រូវជនរងគ្រោះជិះម៉ូតូមកឃេីញទាន់ ក្រុមជនសង្ស័យបានបេីករ៉ឺម៉ករត់ ជនរងគ្រោះដេញចាប់បានម្នាក់ឈ្មោះលេសជាបេីករ៉ឺម៉កប្រគល់ជូននគរបាលប៉ុស្តិ៍កំពង់សំណាញ់យកទៅសាកសួរនៅប៉ុស្តិ៍ រីឯជនសង្ស័យ១នាក់ទៀតបានរត់គេចខ្លួនបាត់។

បន្ទាប់ពីធ្វេីការសាកសួររួចជនសង្ស័យត្រូវបានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី។