សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បន្តចុះអនុវត្តការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាប់ជាប្រចាំ

ខេត្តបាត់ដំបង៖​ នាថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន អនុវត្តការងារប្រចាំថ្ងៃ៖
១- កម្លាំងផ្នែកអត្តសញ្ញាណកម្ម បានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាប់ជាប្រចាំ។
២- កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានសម្រួលចរាចរណ៍ជូនសិស្សានុសិស្សពេលចេញពីរៀនឆ្លងថ្នល់ជាប់ជាប្រចាំ។
៣- កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាស្ដា បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ស្ដីអំពីបញ្ហាគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក និងការជួញដូរស្ត្រី និងកុមារ ដល់សិស្សានុសិស្សសាលាអនុវិទ្យាល័យកូនភ្នំ៣២ និងលោកគ្រូអ្នកគ្រូចូលរួម ចំនួន ១៨១នាក់ (ស្រី ១៤៦នាក់)
៤- កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ បានចំនួន ៥ខ្នងផ្ទះ និងចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ បានចំនួន ០៦សន្លឹក។
៥- កម្លាំងប្រចាំការការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅមណ្ឌលចត្តាឡីស័កជាប់ជាប្រចាំ។