ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលទាំង០៨ក្រុង ស្រុក របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បន្តចុះអនុវត្តការងារជាប្រចាំជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តកំពង់ឆ្នាំង៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័កស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលទាំង០៨ក្រុង.ស្រុក របស់ស្នងការដ្ឋាននគរបាលខេត្ត អនុវត្តការងារជាប្រចាំថ្ងៃរួមមាន ៖
កម្លាំងផ្នែកអត្តសញ្ញាណកម្ម បានបំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ កម្លាំងការពារនិងរៀបចំសណ្តាប់ធ្នាប់ តាមទីផ្សារជាប់ជាប្រចាំ ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានសម្រួលចរាចរណ៍ជូនសិស្សានុសិស្សឆ្លងថ្នល់ពេលចេញ ចូលសាលារៀន និងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋតាមខ្នងផ្ទះ ធ្វើវេទិកាសាធារណៈផ្សព្វផ្សាយអប់រំអំពី ភូមិ ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ ព្រមទាំងបានចែកសៀវភៅ គ្រួសារ សៀវភៅស្នាក់នៅ និង អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕