ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ទិវាអន្តរជាតិស្តីពីគ្រួសារខួបលើកទី២៨ ឆ្នាំ២០២២ ក្រោមប្រធានបទ “គ្រួសារជាមូលដ្ឋានគ្រឹះនៃការរំថែរក្សា និងការពារសន្តិភាព”

ទិវាអន្តរជាតិស្តីពីគ្រួសារខួបលើកទី២៨ ឆ្នាំ២០២២ ក្រោមប្រធានបទ “គ្រួសារជាមូលដ្ឋានគ្រឹះនៃការរំថែរក្សា និងការពារសន្តិភាព” គ្រួសារពិតជាកោសិកាមួយដ៏សំខាន់ ក្នុងការដើរតួនាទីជាកម្លាំងចលករក្នុងការផ្តល់នូវបទពិសោធចំណេះដឹងជាមូលដ្ឋានជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពិសេសការរក្សាបាននូវសន្តិភាព តុល្យភាពសង្គម និងស្ថេរភាពជាតិ និងបទដ្ឋាននានា ពិសេស ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលគោលនយោបាយនេះកំពុងផ្តោតជាចម្បងដល់ការលើកកម្ពស់ជីវភាពគ្រួសារ ដូចជាការផ្តល់មុខរបរ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការឧបត្ថម្ភសាច់ប្រាក់ក្នុងអំឡុងពេលបិទខ្ទប់និងការផ្តល់សាច់ប្រាក់សម្រាប់កញ្ចប់គ្រួសារក្រីក្រដូចជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មនុស្សវ័យចាស់គ្មានទីពឹង ជនពិការក្រីក្រ ៕