ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលស្រុកសាមគ្គីមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើអំពើហិង្សារក្នុងគ្រួសារ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី នៅចំណុចភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង មានករណីហិង្សាក្នុងគ្រួសារ(ប្រព្រឹត្តដោយសហព័ន្ធ)ដែលបង្កឡើងដោយជនសង្ស័យជាប្ដីឈ្មោះ លឹម ឈិន អាយុ៣៨ឆ្នាំ រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង បានជិះម៉ូតូដល់ចំណុចខាងលើជួបប្រពន្ធរបស់ខ្លួនឈ្មោះ កន ចន្នី អាយុ៣៤ឆ្នាំ ពេលកំពុងជិះម៉ូតូនៅទិញនំខេកនៅផ្សារឧដុង្គ ហើយបានជិះម៉ូតូពីក្រោយតាមកាកវៃប្រពន្ធនឹងដៃ ហើយច្របាច់ ក បណ្ដាញអោយរងរបួសស្រាល។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួនបញ្ជូនមក អធិការស្រុកសាមគ្គីមានជ័យ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី ៕