ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមិទ្ធផលនានា នៅក្នុងអារាមដ្ឋានវត្តបុសថ្លាន់ ស្រុកចំការលើ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកចំការលើ

កំពង់ចាម​ ៖​ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានដឹកនាំកម្លាំងជំនាញចុះការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូន ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកចំការលើ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តបុសថ្លាន់ ស្ថិតក្នុងភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី:
-លោកជំទាវអ្នកតំណាងរាស្ដ្រខេត្តកំពង់ចាម
-ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំស្វាយទាប
-ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកចុះជួយឃុំស្វាយទាប
-លោក សំ ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក
-លោក លោកស្រីក្រុមប្រឹក្សាស្រុក
-លោក លោកស្រី អភិបាលរងស្រុក
-កងកម្លាំងទាំងបី
-ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក
-មេឃុំ, ជំទប់,ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករផងដែរ ៕