ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្រ្កាបជនសង្ស័យ៣នាក់ ពីបទចែកចាយ និងជួញដូរគ្រឿងញៀន រួមនឹងដកហូតអាវុធមួយចំនួន

ខេត្តបាត់ដំបង៖​ កាលពីថ្ងៃ​ចន្ទ ​៩កេីត ​ខែ​ពិសាខ ​ឆ្នាំ​ខាល ​ចត្វាស័​ក ​ព.ស ២៥៦៥ ​ត្រូវនឹងថ្ងៃទី៩ ​ខែឧសភា​ ឆ្នាំ២០២២ វេលាម៉ោង​១៦និង៣០ នាទីស្ថិតនៅចំណុចក្រុម​ទី​៤២​ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង អនុវត្តតាមយោបល់ដឹកនាំរប​ស់លោកឧត្តមសេនីយ៍​ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរង​ផែនការងារប្រឆាំងគ្រឿង​ញៀន​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការអមសាលាដំបូងខេត្តបាត់ដំ​បងផង​នោះ​ លោកវរសេនី​យ៍​ឯក​ ពេជ្រ​ សារ៉ែន​ អធិការ​នគរបាលក្រុងបាត់​ដំបង​ បានដឹកនាំកម្លាំងជំនាញ​ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបា​លក្រុ​ងបាត់ដំបង រួមជាមួយកម្លាំងក្រុម​អន្តរាគម៍ចុះបង្រ្កាប ករណីរក្សា​ទុក​ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់​ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់គឺ៖
១-ឈ្មោះ​ អេង​ មករា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ ទឹង សេងលី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣-ឈ្មោះ កែវ វិសាល ហៅ ញ៉ាញ់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំ​នួន​០៤ថង់ សង្ស័យមានសារធាតុញៀន។
-កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ ១ដើម និងកាំបិត ២ដើម ។
-កាបូបដាក់ប្រាក់ពណ៌ខ្មៅ១, ទូរស័ព្ទដៃ ០២គ្រឿង និងថង់សម្រាប់រំលែកច្រកថ្នាំញៀនមួយចំនួន។

នៅពេលនេះ នគរបាលក្រុងបាន រៀបចំសំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិ​វិធី​ច្បាប់៕