ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកអធិការនគរបាលស្រុកកំពង់សៀម បានចាត់ឲ្យតំណាង ចូលរួមជាមួយលោកអភិបាលស្រុក អមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន

កំពង់ចាម ៖នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានចាត់ឲ្យតំណាងចូលរួមជាមួយលោកអភិបាលស្រុក អមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមួយចំនួន ព្រមទាំងថវិកាចំនួន ៣០ម៉ឺនរៀល មកជូនលោកយាយ ភួង គីម អាយុ៨៤ឆ្នាំ ជរាគ្មានទីពឹងស្នាក់នៅក្នុងភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃជូនលោកយាយ និងសម្រាលទុក្ខលំបាកបានខ្លះ បន្ទាប់មក ឯកឧត្តម ក៏បានប្រគេនទេយ្យទាន និងបច្ច័យជូនព្រះចៅអធិការវត្តក្រឡាចំនួន ១លានរៀលផងដែរ៕