ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បន្តចុះអនុវត្តការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាប់ជាប្រចាំ

ខេត្តបាត់ដំបង៖​ នាថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន អនុវត្តការងារប្រចាំថ្ងៃ៖
១-​ កម្លាំងជំនាញផ្នែកសន្តិសុខ បានចុះធ្វើបច្ចុប្បន្នភាពជនបរទេស (ជនជាតិឥណ្ឌា) ដែលស្នាក់នៅតាមផ្ទះជួល ក្នុងឃុំសន្តិភាព និងឃុំសាស្ដា បានចំនួន ០៧ទីតាំង ក្នុងនោះជនជាតិឥណ្ឌា ដែលស្នាក់នៅទាំងពីរឃុំមានចំនួន ២៣នាក់។
២-​ កម្លាំងផ្នែកអត្តសញ្ញាណកម្ម នៅតែបន្តបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប់ជាប្រចាំ។
៣-​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បានចូលរួម ជាមួយលោកគ្រូអ្នកគ្រូ ចែកអាហារូបករណ៍ ដល់សិស្សានុសិស្សនៅអនុវិទ្យាល័យចំបក់ ព្រមទាំងបានផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន និងច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ដល់សិស្សានុសិស្ស និងអាណាព្យាបាល ចូលរួម ចំនួន ៩៦នាក់ ស្រី ៧៤នាក់ ។
៤-​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ បានសម្រួលចរាចរណ៍ជូនសិស្សានុសិស្សឆ្លងថ្នល់ពេលចេញពីរៀនជាប់ជាប្រចាំ។
៥- បានចាត់កម្លាំងការពារសន្តិសុខនៅមណ្ឌលចត្តាឡីស័ក ជាប់ជាប្រចាំ។