ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ព្រឹកថ្ងៃចន្ទវេនប្រចាំបញ្ជាទី៦របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រជុំជួរ គោរពទង់ជាតិ ត្រួតពិនិត្យកម្លាំងក្នុងកងជួរ ដើម្បីត្រៀមចេញអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើង

កំពង់ចាម ៖ ដោយអនុវត្តតាមផែនការការពារសន្តិសុខ សុវត្ថិភាព និងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ និងជាប្រធានវេនប្រចាំបញ្ជាទី៦ បានដឹកនាំកម្លាំងប្រជុំជួរ គោរពទង់ជាតិ ត្រួតពិនិត្យកម្លាំង សម្ភារៈបច្ចេកទេស និងមធ្យោបាយ ដើម្បីត្រៀមចេញអន្តរាគមន៍នៅពេលមានសភាពការណ៍កើតឡើង ធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយធ្វើការណែនាំ និងពង្រឹងវិន័យកងជួរ ហាមបាត់មុខជាដាច់ខាត ជាពិសេសត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវវិន័យ ០០៦ ប.ប.ជ របស់កងកម្លាំងនគរបាលជាតិ ។

ជាមួយគ្នានេះផងដែរ លោកប្រធានវេនទី៦ ក៏បានដាក់បម្រាមហាមបាត់មុខ ឬអវត្តមានឥតច្បាប់ទម្លាប់ កម្លាំងត្រូវប្រចាំការ២៤ម៉ោង/២៤ម៉ោង ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការចេញជួយអន្តរាគមន៍នៅពេលសភាពការណ៍កើតឡើងដោយប្រការណាមួយ និងជួយអន្តរាគមន៍បានទាន់ពេលវេលាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ចាមទាំងអស់ ៕