ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសាសនិកឥស្លាម ចំនួន ៣៥១គ្រួសារ

ប៉ៃលិន៖ ថ្ងៃសៅរ៍១៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ..២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នៅវេលាម៉ោង ៨និង៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ផាន់ ចាន់ណារ៉ា ស្នងការរង ជំនួយការដឹកនាំការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសាសនិកឥស្លាម ចំនួន ៣៥១គ្រួសារ ក្នុងឱកាសស្រាយបួសខែរ៉ាម៉ាឌន ខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តប៉ៃលិន លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្រ្តមណ្ឌល ខេត្តប៉ៃលិន

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ក៏បាននាំយកអំណោយ និងថវិកាមួយចំនួនជូនគ្រួសារសាសនិកឥស្លាម ដោយក្នុងមួយគ្រួសារទទួលបាន៖មីចំនួន ០១កេសទឹកក្រូចចំនួន០២ដបទឹកដោះគោខាប់ចំនួន ០២កំប៉ុងកាហ្វេចំនួន ០១ប្រអប់និងថវិកាចំនួន ៣០,០០០រៀល៕