ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម ចាត់ឲ្យតំណាងចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រីអនុសេនីយ៍ឯក ជាវ សុខគ័ង

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនការងារធនធានមនុស្ស បានដឹកនាំនាយ-នាយរងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសពលោកស្រី អនុសេនីយ៍ឯក ជាវ សុខគ័ង អត្តលេខ ៧៥៣៤២ ឋានៈ នាយរងផ្នែកអប់រំ សិល្បៈនិងកីឡា ការិយាល័យផ្សព្វផ្សាយអប់រំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ក្នុងជន្មាយុ២៨ឆ្នាំ ដោយសារជំងឺបេះដូងរីក នៅមន្ទីរពេទ្យកាល់ម៉ែត្រ សពត្រូវបានអង្គភាព និងក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសព និងបានដង្ហែសពយកទៅបូជានៅឈាបនដ្ឋាន ក្នុងវត្តជេតពន ស្ថិតក្នុង ភូមិល្វាលេី ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

#ក្នុងការចូលរួមរំលែកនូវទុក្ខសោកសង្រេងជាមួយក្រុមគ្រួសារសព លោកស្នងការរង ក៏បានយកបច្វ័យ និងតេយ្យទានរួមមាន :
– ថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិចំនន ១,០០០,០០០ រៀល
– ថវិកាមិត្តជួយមិត្តរបស់កងកម្លាំងផែនការងារធនធានមនុស្សចំនួន : ៨២០,០០០រៀល
– អង្ករ២៥គីឡូក្រាមចំនួន: ០២បេ
– ទឹកផ្លែឈេីចំនួន: ០២កេស
– ទឹកភេសជ្ជៈZORUS ចំនួន: ០២កេស
– ទឹកសុទ្ធ: ០២កេស
– មីចំនួន : ០៣កេស

#សរុបជាថវិកាចំនួន: ២,១២០,០០០រៀល ប្រគល់ជូនក្រុមគ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងបួងសួងដល់វិញ្ញាណក្ខន្ធលោកស្រីអនុសេនីយ៍ឯក ជាវ សុខគ័ង ឆាប់បានយោនយកចាប់បដិសន្ធិក្នុងឋានសុខគតិភពកុំឃ្លៀងឃ្លៀតឡើយ ៕