ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ប៊ូ ប៊ុនឈាត ស្នងការរងបានចុះ ពង្រឹងសមត្ថភាពប្រជាការពារនៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖  កាលពីថ្ងៃអង្គារ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នា២០២២ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់និងចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានចាត់កម្លាំងជំនាញការងារកិច្ចការប៉ុស្តិ៍រដ្ឋបាលនិង ក្រុមការងារការិយាល័យកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ូ ប៊ុនឈាត ស្នងការរង ទទួលការិយាល័យកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល និងក្រុមការងារការិយាល័យកិច្ចការប៉ុស្ដិ៍រួមមាន លោកវរសេនីយ៍ឯក ហង្ស ម៉ានី នាយការិយាល័យកិច្ចការប៉ុស្ដិ៍នគរបាលដ្ឋបាលលោកវរសេនីយ៍ត្រី អ៉ិន មករា នាយផ្នែក លោកអនុសេនីយ៍ឯក ផង់ ភាគ នាយផ្នែក

បានដឹកនាំក្រុមការងារចុះពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារនៅតាមបណ្តាឃុំទាំង០៦ស្រុកកោះញែកដើម្បីធ្វើការត្រួតពិនិត្យធ្វើបច្ចុប្បន្នភាព និងពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារ និងនគរបាលប៉ុស្ដិ៍ រដ្ឋបាលទាំង០៦អធិការដ្ឋាននគរបាលស្រុកកោះញែក សមាសភាពចូលរួមមាន លោកអភិបាល នៃគណៈអភិបាលស្រុកកោះញែក លោកអភិបាលរងស្រុក លោកអធិការលោកអធិការរង លោកនាយផ្នែក លោក លោកស្រីមេឃុំទាំង ០៦ឃុំ លោក លោកស្រីមេភូមិទាំង ០៦ឃុំ លោកនាយប៉ុស្ដិ៍ទាំង០៦និងប្រធានក្រុមប្រជាការពារទាំង ០៦ប៉ុស្ដិ៍ ក្នុងអធិការដ្ឋាននគរបាលស្រុកកោះញែក

ស្ថិតក្នុងឱកាសនៃការជួបសំណេះសំណាលនិងពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារនៅតាមមូលដ្ឋានក្នុងស្រុកកោះញែកលោកឧត្តមសេនីយ៍ត្រី ប៊ូ ប៊ុនឈាត ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍បានមានប្រសាសន៍ណែនាំដល់កម្លាំងប្រជាការពារត្រូវធ្វើតែអំពេីល្អនិងមានក្រមសីលធម៌ក្នុងពេលចុះបំពេញការងារការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងឥរិយាបថ អាកប្បកិរិយា និងពាក្យសម្តីនិយាយទៅកាន់ពលរដ្ឋប្រកបដោយក្រមសីលធម៍សុភាពរៀបសានិងមានភាពទន់ភ្លន់រួសរាយរាក់ទាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងសហការអោយបានល្អជាមួយកម្លាំងនគរបាលក្នុងមូលដ្ឋាននិងធ្វើជាភ្នាក់ងារដ៏ល្អក្នុងកិច្ចប្រតិបត្តិការក្នុងការងារផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋានមិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ត្រី ប៊ូប៊ុនឈាត ក៏បានជំរុញ និងលើកទឹកចិត្តនិងមានការ កោតសរសើរដល់បងប្អូនប្រជាការពារភូមិទាំងអស់ ដែលតែងតែចូលរួមសហការ ដោយលះបង់កម្លាំងអស់កម្លាំងកាយនិងកម្លាំងចិត្តមិនគិតនឿយហត់ ទាំងយប់ ទាំងថ្ងៃនិង គ្រប់ពេលវេលា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។