ព័ត៌មានក្នុងប្រទេស

ពិធីសំណេះសំណាល ជាមួយយោធិននារី ក្នុងឱកាសខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២

ខេត្តកោះកុងថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសាឆ្នាំ២០២២លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយយោធិននារី ក្នុងឱកាសខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២។

លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថាឱកាសខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ត្រូវបានលើកពេលដោយសារតែបញ្ហាកូវីដ១៩ រីករាលដាលខ្លាំង ទើបតែពេលនេះរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យរៀបចំកម្មវិធីមួយចំនួនបាន។ ថ្ងៃនេះទើបមានពេលវេលា ជួបជុំជាមួយបងប្អូនយោធិននារី នៅតំបន់ប្រតិបត្តិការសឹករងខេត្ត បងប្អូនជានារីមែនពិត ក៏មានសមត្ថភាពក្នុងការបំពេញតួនាទី ភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ ជូនក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ជាប្រចាំ។មួយវិញទៀតបងប្អូនបានបំពេញតួនាទី ជាមេផ្ទះសម្រាប់គ្រួសារ ថែទាំសុខភាពក្រុមគ្រួសារ ចៀសផុតពីជំងឺកាចសាហាវនានា ពិសេសជំងឺកូវីដ១៩ តែម្តង រហូតមកដល់ពេលនេះខ្ញុំសង្ឃឹមថាក្រុមគ្រួសារសាច់ញាតិ របស់បងប្អូនទាំងអស់ពិតជាទទួលបានវ៉ាក់សាំងកូវីដ១៩គ្រប់ៗ។ ក្នុងឱកាសនេះផងដែរ ខ្ញុំសូមប្រសិទ្ធិពរជ័យ ដល់បងប្អូនទាំងអស់ សូមជួបប្រទះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕