ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឱ សំណាង អនុប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជើញចូលរួម​គោរព​វិញ្ញាណក្ខន្ឋ នាំយកថវិកា ចូលបច្ច័យ និងបំពាក់​ឋានន្តរសក្ដិ​ជាកិច្ចបច្ឆាមរណៈ ជូនសពមន្ត្រីនគរបាល០២រូប

ខេត្ត​កណ្ដាល​៖រសៀលថ្ងៃសុក្រ​ ទី២២ ខែ​មេសា ឆ្នាំ​២០២២ ប្រតិភូនាយកដ្ឋានបុគ្គលិក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឱ សំណាង អនុប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជើញចូលរួម​គោរព​វិញ្ញាណក្ខន្ឋ នាំយកថវិកាចូលបច្ច័យ និងបំពាក់​ឋានន្តរសក្ដិ​ជាកិច្ចបច្ឆាមរណៈ ជូនសពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន​នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល គឺ:
១-សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ។​
សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល​។​
២-សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី​ផ្នែកប្រឆាំងគ្រឿងញៀន។​
សពសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា​នៅគេហដ្ឋា​ននៃសព ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល​។