លោកឧត្តមសេនីយ៍ទោ ឃីង សារ៉ាត់ នាយករងមន្ទីរ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ឋនិងនាំយកថវិកាចូលបច្ច័យ សពមន្ត្រីនគរបាល០២រូប
ខេត្តកណ្ដាល៖រសៀលថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ ប្រតិភូមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃីង សារ៉ាត់ នាយករងមន្ទីរ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ឋនិងនាំយកថវិកាចូលបច្ច័យ សពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល គឺ:
១-សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ។
សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
២-សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀន។
សពសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនានៅគេហដ្ឋាននៃសព ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។