ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញចុះត្រួតពិនិត្យអាគារធ្វើការ និងប៉ុស្តិ៍នគរបាលរដ្ឋបាល របស់អធិការដ្ឋាននគរបាលស្រុកទឹកផុស ដែលសម្រេចការសាងសង់រួចរាល់១០០%

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ បានចុះត្រួតពិនិត្យការសាងសង់​ អាគារធ្វើការ របស់អធិការដ្ឋាននគរបាលស្រុកទឹកផុស ដែលបានសម្រេសសាងសង់រួចរាល់១០០% ។ ហើយបានដឹកនាំក្រុមការងារបន្តចុះទៅពិនិត្យមើល អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួនពីរទៀតរបស់ អធិការនគរបាលស្រុកទឹកផុស គឺប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលទឹក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលខ្ពស់ ដែលសម្រេចការសាងសង់រួចរាល់១០០%។

សូមបញ្ជាក់​ផងដែរ​ថា​ អាគារប៉ុស្ដិ៍​ទាំងពីរនេះ​ បានសាងសង់សមស្របតាមបច្ចេកទេសបទដ្ឋាន​ជាទម្រង់របស់ក្រសួងមហាផ្ទៃ​។

ក្នុង​ឱកាស​ចុះត្រួតពិនិត្យនោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ ក៏បានណែនាំ និងពង្រឹងបន្ថែមអំពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់​ ៕