ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងសមត្ថកិច្ចនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងសហព័ន្ធយុវជនកម្ពុជាចេញលាងសម្អាតក្រុងក្រោយចូលឆ្នាំខ្មែរ

សៀមរាប ថ្ងៃព្រហស្បតិ៍ រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៨:៣០នាទី ដល់ម៉ោង ១២:៣០នាទី យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ សរុបចំនួន១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ សហការជាមួយក្រុម សហព័ន្ធយុវជន ចំនួន២០០នាក់ បាន បែងចែកជា០២ក្រុម ចុះលាងសម្អាតផ្លូវថ្នល់  ក្នុងយុទ្ធនាការសម្អាតបរិស្ថានក្នុងក្រុងសៀមរាប

លោកវរសេនីយ៍ឯកស្នងការរងបានបញ្ជាក់ថា :

ក្រុមទី០១ : ចាប់លាងសម្អាតពី ស្តុបសុខាតាមផ្លូវស៉ីវត្ថា  ដល់មុខធនាគារកាណាឌីយ៉ា  និងពីរបងពេទ្យមុខធនាគារដល់ផ្សារចាស់ 

ក្រុមទី០២ : ចាប់លាងសម្អាតពីរង្វង់មូលផ្សារចាស់តាមផ្លូវស៉ីវត្ថា  ដល់មុខធនាគារកាណាឌីយ៉ា  ,ផ្លូវឆ្អឹងជំនី ពីធនាគារកាណាឌីយ៉ា  ដល់ផ្សារចាស់(៣ផ្លូវ)  និងផ្លូវអក្សរT  ពីមត្តេយ្យត្រីកោណដល់ផ្សារចាស់

ក្នុងប្រតិបត្តិការនេះ យើងប្រេីប្រាស់ រថយន្តអគ្គិភ័យចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០៥ រថយន្ត